សាលាក្រុងកំពុងដាក់ដំណើរការកម្មវិធីនេះជាផ្លូវការសម្រាប់ភោជនីយដ្ឋានដើម្បីផ្តល់សេវាបម្រើអាហារនៅខាងក្រៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចចូលដំណើរការបានទាំងនៅលើចិញ្ចើមផ្លូវ ឬគន្លងផ្លូវចំណតរថយន្ត!
ការទទួលទានអាហារនៅខាងក្រៅគឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ទទួលទានអាហាររបស់ទីក្រុង Philadelphia អស់ជាច្រើនទសវត្សរ៍មកហើយ ចាប់ពីការទទួលទានអាហារនៅក្រោមសំយ៉ាបតាមចិញ្ចើមផ្លូវនៃហាងឈីសស្តេក និងស្តង់លក់ការ៉េមរហូតដល់តុកាហ្វេ និងឆត្រនៃភោជនីយដ្ឋានទំនើបៗ។ នៅមុននិទាឃរដូវកាលពីឆ្នាំ 2020 កម្មវិធីបម្រើអាហារនៅខាងក្រៅរបស់ទីក្រុង Philadelphia បានកំណត់ត្រឹមចំពោះហាងកាហ្វេតាមចិញ្ចើមផ្លូវ ដែលជាប្រភេទនៃអាជ្ញាប័ណ្ណមួយដែលបង្កើនកន្លែងអង្គុយដែលអាចអនុញ្ញាតបានសម្រាប់ភោជនីយដ្ឋានដែលមានទីតាំងនៅតំបន់ជាក់លាក់ណាមួយនៃទីក្រុង។
ការមើលទៅក្រោយ
ក្នុងឆ្នាំ 2020 ទីក្រុង Philadelphia បានចាប់ផ្តើមការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សេវាបម្រើអាហារនៅខាងក្រៅជាបន្ទាន់ ដើម្បីគាំទ្រដល់វិស័យភោជនីយដ្ឋាននៅពេលដែលការរឹតបន្តឹងនៃការអនុវត្តវិធានការ COVID-19 របស់សុខាភិបាលសាធារណៈបានកំណត់កន្លែងអង្គុយក្នុងអគារ។ វិធានការបណ្តោះអាសន្នទាំងនេះបានជួយភោជនីយដ្ឋានជាង 750 កន្លែងទទួលបានប្រាក់ចំណូលដែលត្រូវការច្រើន និងរក្សាការងារក្នុងអំឡុងពេលមានវិបត្តិ។ កម្មវិធីបម្រើអាហារនៅខាងក្រៅជាបន្ទាន់បានផុតកំណត់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021។
នៅនិទាឃរដូវ កាលពីឆ្នាំ 2021 ក្រុមប្រឹក្សាសាលាក្រុងបានអនុម័តលើសេចក្តីព្រាងច្បាប់លេខ 210776, ដើម្បីបញ្ជាក់ពី កន្លែងដែលអាហារដ្ឋានតាមដងផ្លូវនៅក្នុងទីក្រុងអាចដំណើរការបាន និងការដាក់ជាអាទិភាពសាធារណៈជាមួយនឹងវិធានការសុវត្ថិភាព។
ការមើលទៅមុខ
ឥឡូវនេះសាលាក្រុងកំពុងផ្លាស់ប្តូរពីកម្មវិធីអាសន្នបន្ទាន់របស់ខ្លួនទៅជាកម្មវិធីអចិន្ត្រៃយ៍ជាមួយនឹងបទប្បញ្ញត្តិដែលបង្កើតចេញពីសេចក្តីព្រាងច្បាប់លេខ 210776។ សាលាក្រុងបានពិចារណាមតិពីសំណាក់ម្ចាស់ភោជនីយដ្ឋាន ប្រជាពលរដ្ឋ និងបទពិសោធន៍ពីទីក្រុងផ្សេងទៀតក្នុងរយៈពីរឆ្នាំកន្លះកន្លងមកក្នុងការបង្កើតកម្មវិធីអាហារនៅខាងក្រៅជាអចិន្ត្រៃយ៍។
នៅថ្ងៃទី 19 ខែតុលា សាលាក្រុង Philadelphia បានប្រកាសព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីអាហារខាងក្រៅរបស់ខ្លួន រួមទាំង បទប្បញ្ញត្តិអចិន្ត្រៃយ៍ (PDF) សម្រាប់អាហារដ្ឋានតាមដងផ្លូវដែលជាប្រភេទនៃការបម្រើអាហារនៅខាងក្រៅដែលត្រូវបានអនុញ្ញាតលើគន្លងផ្លូវចំណតរថយន្តនៅលើផ្លូវក្នុងទីក្រុង។
ការទទួលទានអាហារក្នុងអាហារដ្ឋានតាមដងផ្លូវគឺជាឯកសិទ្ធិសម្រាប់ភោជនីយដ្ឋានបង្កើនកន្លែងអង្គុយរបស់ខ្លួន។ បទប្បញ្ញត្តិស្តីពីអាហារដ្ឋានតាមដងផ្លូវត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ជាចម្បងលើដំណើរការរៀបចំផែនការអន្តរស្ថាប័នដ៏ស្មុគស្មាញ ដែលធ្វើឲ្យមានតុល្យភាពតម្រូវការនៃផ្លូវអាទិភាពរបស់ទីក្រុង និងអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់។
ប្រភេទនៃអាជ្ញាប័ណ្ណអនុញ្ញាតបម្រើអាហារនៅខាងក្រៅ
សាលាក្រុង Philadelphia ផ្តល់ជូនពីរជម្រើសនៃអាជ្ញាប័ណ្ណអនុញ្ញាតបម្រើអាហារនៅខាងក្រៅសម្រាប់ភោជនីយដ្ឋានដែលមានសិទ្ធិ៖
- ហាងកាហ្វេចិញ្ចើមផ្លូវ គឺជាប្រភេទអាហារខាងក្រៅសម្រាប់រៀបចំកន្លែងអង្គុយនៅលើចិញ្ចើមផ្លូវសាធារណៈនៅខាងក្រៅភោជនីយដ្ឋានដែលមានសិទ្ធិ។ ភោជនីយដ្ឋានដែលចាប់អារម្មណ៍ក្នុងការបង្កើតហាងកាហ្វេចិញ្ចើមផ្លូវចាំបាច់ត្រូវមានអាជ្ញាប័ណ្ណសម្រាប់ហាងកាហ្វេចិញ្ចើមផ្លូវ។ ស្វែងយល់ពីរបៀបដាក់ពាក្យតាមអនឡាញ។
- អាហារដ្ឋាននៅលើដងផ្លូវ គឺជាប្រភេទនៃសេវាបម្រើអាហារនៅខាងក្រៅដើម្បីប្រើប្រាស់ចំណែកដែលបានកំណត់នៃគន្លងផ្លូវចំណតរថយន្តនៅលើផ្លូវនៅក្នុងទីក្រុងដែលមានការអនុញ្ញាតនៅមុខភោជនីយដ្ឋានដែលមានសិទ្ធិសម្រាប់ផ្តល់សេវាបម្រើអាហារនៅខាងក្រៅ។ អាហារដ្ឋាននៅលើដងផ្លូវរួមមានការដាក់គ្រឿងសង្ហារិម សំណង់ជាក់លាក់ ទីជម្រក និងរបងព័ទ្ធជុំវិញ កន្លែងអង្គុយលេង និងរបាំងការពារការបុកប៉ះទង្គិច។ ព័ត៌មានបន្ថែមមាននៅខាងក្រោម។
ចំណាំ៖ សាលាក្រុងសូមផ្តល់អនុសាសន៍យ៉ាងមុតមាំថា ម្ចាស់អាជីវកម្មត្រូវស្វែងយល់ពីលក្ខខណ្ឌនៃការទទួលបានសិទ្ធិ និងស្តង់ដាររចនានៃជម្រើសទាំងពីរនៃការផ្តល់សេវាបម្រើអាហារខាងក្រៅ ទាំងនៅក្នុងគន្លងផ្លូវចំណតរថយន្ត ឬចិញ្ចើមផ្លូវ មុនពេលធ្វើការវិនិយោគណាមួយ.
អាជីវកម្មដែលកំពុងដំណើរការបើកអាហារដ្ឋាននៅលើដងផ្លូវដែលមានគ្រោះថ្នាក់ ស្ទះគន្លងផ្លូវធ្វើដំណើរ ឬកន្លែងបោះបង់ចោលគួរតែបិទជាបន្ទាន់។ អាហារដ្ឋាននៅលើដងផ្លូវដែលតម្រូវឱ្យរើចេញ ដើម្បីធ្វើការថែទាំផ្លូវអាទិភាព នឹងត្រូវបានជូនដំណឹងតាមលិខិតពីនាយកដ្ឋានតំហែផ្លូវ។ ការរៀបចំអាហារដ្ឋាននៅលើដងផ្លូវដោយគ្មានអាជ្ញាប័ណ្ណទាំងអស់ក៏ត្រូវតែរើចេញផងដែរចាប់ពីថ្ងៃទី 9 ខែមករា ឆ្នាំ 2023។ អាហារដ្ឋានទាំងអស់នៅលើដងផ្លូវនឹងត្រូវមានអាជ្ញាប័ណ្ណថ្មីសម្រាប់អាហារដ្ឋាននៅលើដងផ្លូវ។
ស្ថានភាពនៃដំណើរការដាក់ពាក្យសុំរៀបចំអាហារដ្ឋាននៅលើដងផ្លូវ
ពាក្យសុំការអនុម័តជាចាំបាច់ជាមុនរបស់នាយកដ្ឋានតំហែផ្លូវ សម្រាប់អាជ្ញាប័ណ្ណអាហារដ្ឋាននៅលើដងផ្លូវ អាចរកបានចាប់ពី ថ្ងៃអង្គារ ទី 15 ខែវិច្ឆិកា។ ពាក្យសុំនេះគឺសម្រាប់អាហារដ្ឋានដែលរៀបចំអាហារសម្រាប់លក់ជូនអតិថិជនដែលមានបំណងទទួលទានអាហារនៅក្នុងបរិវេណអាហារដ្ឋាននៅក្នុងទីតាំងខាងក្រៅដែលមានការអនុញ្ញាត។
ភោជនីយដ្ឋាននឹងត្រូវបំពេញពាក្យស្នើសុំចំនួនពីរដើម្បីទទួលបានការពិចារណាចេញអាជ្ញាប័ណ្ណជូនសម្រាប់អាហារដ្ឋាននៅលើដងផ្លូវ ដោយផ្អែកលើបទប្បញ្ញត្តិអចិន្ត្រៃយ៍៖
- ពាក្យសុំការអនុម័តជាចាំបាច់ជាមុនរបស់ នាយកដ្ឋានតំហែផ្លូវ
- ពាក្យសុំអាជ្ញាប័ណ្ណសម្រាប់អាហារដ្ឋាននៅលើដងផ្លូវពីនាយកដ្ឋានអាជ្ញាប័ណ្ណ និងអធិការកិច្ច
មុនពេលដាក់ពាក្យ ចុចទីនេះ ដើម្បីស្វែងយល់ថាតើទីតាំងរបស់អ្នកមានសិទ្ធិរៀបចំអាហារដ្ឋាននៅលើដងផ្លូវដែរឬទេ។
នាយកដ្ឋានតំហែផ្លូវត្រូវតែអនុម័តប្លង់ទីតាំង និងទីកន្លែងមុនពេលអ្នកដាក់ពាក្យសុំអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណបាន។ អាជ្ញាប័ណ្ណសម្រាប់អាហារដ្ឋាននៅលើដងផ្លូវត្រូវតែបន្តសុពលភាពជារៀងរាល់ឆ្នាំតាមរយៈ ប្រព័ន្ធ eCLIPSEដែលជាឧបករណ៍ផ្តល់អាជ្ញាប័ណ្ណតាមអនឡាញរបស់នាយកដ្ឋានអាជ្ញាប័ណ្ណ និងអធិការកិច្ច។
សេចក្តីណែនាំអំពីអាជ្ញាប័ណ្ណសម្រាប់អាហារដ្ឋាននៅលើដងផ្លូវ
ព័ត៌មានខាងក្រោមត្រូវបានទាមទារសម្រាប់ផ្តល់សេវាបម្រើអាហារខាងក្រៅដែលមានសិទ្ធិ៖
- អាជីវកម្មត្រូវតែមាន អាជ្ញាប័ណ្ណសកម្មភាពពាណិជ្ជកម្ម។
- អាជីវកម្មត្រូវតែមាន អាជ្ញាប័ណ្ណសេវាបម្រើអាហារដែលមានសុពលភាព។
- អាជីវកម្មត្រូវតែ គោរពតាមច្បាប់ពន្ធដារ របស់សាលាក្រុង Philadelphia (ឬនៅលើផែនការទូទាត់ដែលបានអនុម័ត)។
ការណែនាំអំពីអាជ្ញាប័ណ្ណសម្រាប់អាហារដ្ឋាននៅលើដងផ្លូវដែលមាននៅខាងក្រោមផ្តល់នូវព័ត៌មានលម្អិតបន្ថែមអំពីទីតាំងដែលមានសិទ្ធិ ជម្រើសនៃការរចនា គោលការណ៍ណែនាំទីតាំង និងលក្ខខណ្ឌតម្រូវនៃការដាក់ពាក្យសុំអាជ្ញាប័ណ្ណសម្រាប់អាហារដ្ឋាននៅលើដងផ្លូវ។
យើងប្រចំាការនៅទីនេះដើម្បីផ្តល់ជំនួយ
ចូលរួមកម្មវិធីសេវាបម្រើអាហារនៅខាងក្រៅនៅទីក្រុង Philadelphia – វគ្គផ្តល់ព័ត៌មាន៖
- ថ្ងៃចន្ទ ទី 31 ខែតុលា វេលាម៉ោង 9:30 ព្រឹក។ ចុះឈ្មោះតាមអនឡាញ។
- ថ្ងៃចន្ទ ទី 21 ខែវិច្ឆិកា វេលាម៉ោង 10:30 ព្រឹក។ ចុះឈ្មោះតាមអនឡាញ។
ខកខានវគ្គផ្តល់ព័ត៌មានមែនទេ?
នាយកគ្រប់គ្រងសេវាអាជីវកម្មចេះនិយាយច្រើនភាសា ហើយអាចផ្តល់ការណែនាំផ្ទាល់មួយទល់មួយបាន។ ម្ចាស់អាជីវកម្មដែលមានចម្ងល់អំពីការដាក់ពាក្យស្នើសុំ ឬបើកអាជីវកម្មសេវាបម្រើអាហារនៅខាងក្រៅអាចទាក់ទងការិយាល័យសេវាអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈអ៊ីមែល business@phila.gov ឬទូរសព្ទទៅលេខ 215-683-2100។
ប្រជាពលរដ្ឋអាចទូរសព្ទទៅលេខ 3-1-1 ដើម្បីរាយការណ៍អំពីអាជីវកម្មដែលធ្វើសកម្មភាពទាក់ទងនឹងការផ្តល់សេវាបម្រើអាហារនៅខាងក្រៅ ដែលហាក់ដូចជាមិនមានសុវត្ថិភាព។